នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពាននៅព្រំដែន កម្ពុជា-ថៃ ពីសំណាក់ពួកទាហានថៃមកពីស្រុក អូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងកងកម្លាំងគ្រប់អង្គភាពជួរមុខឈរជើងទិសខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ផងដែរពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងបរិវេណសាលាខេត្ត បន្ទាយមានជ័យ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា