ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនគ្រួសារវីរកងទ័ពពលីក្នុងសមរភូមិមុខ
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងកម្មវិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនគ្រួសារវីរកងទ័ពពលីក្នុងសមរភូមិមុខ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា