khmer eng
  • ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា (គណៈកម្មការទី៥) ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងព័ត៌មាន
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានដឹកនាំជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

    គោលបំណងសំខាន់នៃជំនួបពិភាក្សានាពេលនេះ ដើម្បីស្វែងយល់អំពីសមិទ្ធផលការងារ ដែលក្រសួងព័ត៌មានសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៥ រួមមាន ១- វឌ្ឍនភាពនៃការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ២-ការអនុវត្តកិច្ចការទំនាក់ទំនងសាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទាក់ទងនឹងយន្តការ និងវិធានការ នៃការគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានប្រពៃណី និង ឌីជីថល (វិទ្យុ ទូរទស្សន៍ អ្នកយកព័ត៌មានតាមបណ្តាញសង្គម…។ល។) ៣- វឌ្ឍនភាពនៃដំណើរការការកសាងសេចក្តីព្រាងច្បាប់នានាស្តីពី វិស័យយព័ត៌មាន និង ៤-បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យព័ត៌មាន ជាពិសេស ក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិ (សុខភាព, សន្តិសុខ, បរិស្ថាន …) ជាពិសេស សង្រ្គាមឈ្លានពានពីសំណាក់ប្រទេសជិតខាង។
    ជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកា ឬតំណាងគណៈកម្មការនានាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការព្រឹទ្ធសភា សមាជិកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា មន្រ្តីជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន សរុប៩១រូប។

    ជំនួបពិភាក្សានេះប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

    ខ្លឹមសារ៖ គណៈកម្មការទី៥ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន