ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖
១-ពិនិត្យរបាយការណ៍ប្រចាំខែមីនា
២-ពិនិត្យរបាយការណ៍ចុះបេសកកម្មចន្លោះសម័យប្រជុំ
៣-បញ្ហាផ្សេងៗ ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន