khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា
     
    ចែករំលែក ៖

    នាថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដឹកនាំដោយលោក ឈន ឈុនឡេង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងជាស្ថាបនិក និងជានាយកវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដើម្បីស្វែងយល់អំពីដំណើរការប្រព្រឹត្តទៅ និងសមិទ្ធផលការងាររបស់ក្រុមហ៊ុន និងវិទ្យាស្ថាន ពិសេសគម្រោងនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នាពេលខាងមុខ ក្នុងកាលៈទេសៈដែលប្រទេសជាតិយើង បាននឹងកំពុងទទួលរងនូវវិបត្តិនៃការកើនឡើងតម្លៃទំនិញ និងប្រេងឥន្ធនៈ និងវិបត្តិនៃសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាង។

    ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសហការី ព្រមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី១ខ្នង នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ អញ្ជើញប្រជុំផ្ទៃក្នុងបូកសរុបលទ្ធផលការងារ ប្រចាំ ខែមីនា ត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៨ អាណត្តិទី៤