khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបងស្រីបង្កេីត​របស់លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី សមាជិកព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក​ សាផន​ បងស្រីបង្កេីត​របស់លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ព្រឹទ្ធសភា​
    ដែលបានទទួលមរណភាព​ កាលពីថ្ងៃសុក្រ​ ទី៣​ ខែមេសា​ ឆ្នាំ២០២៦​ វេលាម៉ោង​ ១៣:១២នាទី​ ក្នុងជន្មាយុ​ ៨៥ឆ្នាំ​ ដោយរោគាពាធ។

    ក្នុងបរិយាកាសពោរពេញទៅដោយទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងនេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានធ្វើអភិវន្ទនកិច្ចចូលរួមរំលែកមរណទុក្ខ និងសោកស្តាយជាមួយក្រុមគ្រួសារ នៃសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ព្រមទាំងក្រុមគ្រួសារញាតិទាំងអស់ដោយក្តីសង្វែក ជាទីបំផុត។ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន គឺជាការបាត់បង់នូវសាច់ញាតិប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់នូវពុទ្ធសាសនូបភម្ពក៍ដ៏ប្រពៃមួយរូប ដែលជឿជាក់លើមាគ៌ា នៃព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ នៃយើង។ សូមឧទ្ទិសបួងសួងគុណព្រះរតនត្រៃយ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ព្រះពុទ្ធសាសនា​ នៅភូមិគ្រឹះស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ