khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ថានឹងប្រែក្លាយដើមឈើទាលយក្សនៅវត្តចុងកោះ ទៅជាចំណុចទាក់ទាញទេសចរមកកាន់កោះដាច់
     
    ចែករំលែក ៖

    នៅក្នុងដំណើរទស្សនកិច្ចចុះសិក្សាពីសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍នៅសង្កាត់កោះដាច់ នាថ្ងៃទី៧  ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានបង្ហាញនូវយុទ្ធសាស្រ្ដថ្មីមួយក្នុងការប្រើប្រាស់មរតកធម្មជាតិជាទុនសេដ្ឋកិច្ច ដោយគ្រោងប្រែក្លាយដើមឈើទាលបុរាណអាយុជាង៣០០ឆ្នាំ (បរិមាត្រ ៨,៣ម៉ែត្រ និងអង្កត់ផ្ចិត ២,៦៣ម៉ែត្រ) ស្ថិតនៅវត្តអម្ពផល (ហៅវត្តចុងកោះ) ឱ្យទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។

    ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ដើមឈើនេះមិនមែនគ្រាន់តែជាមរតកធម្មជាតិប៉ុណ្ណោះទេ ប៉ុន្ដែវាគឺជា មេដែក ដែលអាចទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ដបានរាប់ម៉ឺននាក់នាពេលខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លើកឡើងនូវគំនិតផ្ដួចផ្ដើមក្នុងការបង្កើត គណៈកម្មការជំនាញ ដើម្បីវាស់វែង និងកំណត់អត្តសញ្ញាណឱ្យជាក់លាក់ ដើម្បីប្រៀបធៀបជាមួយដើមឈើផ្សេងទៀតនៅភ្នំពេញ សំដៅបញ្ជាក់ថា តើដើមឈើទាលនេះអាចជាដើមឈើដែលធំជាងគេឬទេ។

    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានជួបជាមួយក្រុមប្រឹក្សាសង្កាត់កោះដាច់ និងបានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចបាននូវគោលដៅនេះ រួមមាន៖
    •  កំណត់យកដើមឈើទាលនេះ ជាចំណុច “ត្រូវតែទៅដល់” សម្រាប់អ្នកដែលមកកម្សាន្ដនៅកោះដាច់។
    •  ជំរុញឱ្យមានការរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព និងបរិស្ថាននៅលើកោះ ជាពិសេសជុំវិញដើមឈើឱ្យបានស្អាត។
    •  ជំរុញឱ្យមានការលក់ដូរផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មផ្សេងៗ ដើម្បីបង្កើនចំណូលរបស់ប្រជាពលរដ្ឋ។

    ឯកឧត្តមបណ្ឌិត ជឿជាក់យ៉ាងមុតមាំថា កោះដាច់នឹងមិនត្រឹមតែជាតំបន់កសិកម្ម និងតម្បាញប៉ុណ្ណោះទេ ប៉ុន្ដែនឹងក្លាយជាកន្លែងសម្រាប់ចុងសប្ដាហ៍ដ៏ពេញនិយម របស់ប្រជាជនក្នុងក្រុងភ្នំពេញ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រុមគ្រួសារ ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ផូ ភួង
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតតួកគីយ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំក្រុមការងាររៀបចំសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ សម្រាប់យកប្រគល់ជូនវីរកងទ័ពជួរមុខ នៅតំបន់ក្នុងខេត្តព្រះវិហារ
    thumbnail
     
    កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារក្នុងរយៈពេល ២ខែ និងទិសដៅការងារខែមេសា របស់ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា