khmer eng
  • ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមកិច្ចប្រជុំសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២១:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងស្តីពី ការសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង (APF) ក្រោមអធិបតីភាពឯកឧត្តម Christophe Andre Frassa ប្រធានក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈសភាប្រើភាសាបារាំង និងជាប្រធានគណៈកម្មការនយោបាយសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត (ZOOM) ដែលផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង។
    នៅក្នុងឱកាសនោះ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងចំណាប់អារម្មណ៍លើការសង្កេតនៃសេចក្តីព្រាងនេះ (មាត្រា ១-៣ ស្តីពី អាសយដ្ឋាន និងមាត្រា ៥-១ និងមាត្រា ៦-៧ ស្តីពី បទបញ្ជាផ្ទៃក្នុង) ហើយអង្គប្រជុំបានទទួលយកដើម្បីពិភាក្សានៅខែមេសា ឆ្នាំ ២០២២។
    កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងធ្វើបទបង្ហាញសេចក្តីព្រាងសើរើលក្ខន្តិកៈជូនកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ APF ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាពេលខាងមុខ នៅទីក្រុង Libreville ដើម្បីស្នើសុំមហាសន្និបាតសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅនៅ Montreal ប្រទេស Canada ផ្តល់សច្ចារប័នយល់ព្រមលើការសើរើលក្ខន្តិកៈរបស់ APF ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ទី៣ បានអញ្ជើញទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
    thumbnail
     
    សមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គតាគ្រាម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានអញ្ជើញទស្សនៈកិច្ច ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា