នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង (APF) បានរៀបចំសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ? នៅវិមានព្រឹទ្ធសភា។ សិក្ខាសាលានេះប្រពឹត្តទៅរយៈពេលមួយថ្ងៃកន្លះ គឺថ្ងៃទី៦ និងព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជាសរុបជាង ១០០នាក់។ សិក្ខាសាលានេះដំណើរការទៅតាមកម្មវិធីដូចជា៖ -មតិស្វាគមន៍របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។ -បទបង្ហាញអំពីគោលបំណងនៃសិក្ខាសាលា ដោយសអ្នកស្រី Mireille EZA នាយិកាកម្មវិធី Numerque@PF ។ – សន្ទរកថាបើកសិក្ខសាលាដោយឯកឧត្តកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង(APF)។ – បទបង្ហាញរបស់លោក គី សុខលីម សហស្ថាបនិកគេហទំព័រព័ត៌មានថ្មីៗ អំពីព័ត៌មានក្លែងក្លាយ, ព័ត៌មានបំភ្លើស, ការបំពុលព័ត៌មាន៖ ស្ថានភាពនៃការអនុវត្ត និងច្បាប់ នៅក្នុងប្រទេសកម្ពុជា។ -បទបង្ហាញរបស់លោក Chawki Gaddes ប្រធានសមាគមបារាំង នៃអាជ្ញាធរការពារទិន្នន័យផ្ទាល់ខ្លួន(AFAPDP) អំពីសេរីភាពសាព័ត៌មាន៖ ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ និងការបង្ហាញអំពីនីតិរដ្ឋ។ សភា និងសមាជិកសភា ក្នុងការប្រឈមព័ត៌មានមិនពិត៖ តើត្រូវឆ្លើយចំពោះបញ្ហានេះយ៉ាងដូចម្តេច? -បទបង្ហាញរបស់លោក Emmanuel Dupuy ប្រធានវិទ្យាស្ថានចក្ខុវិស័យ និងសន្តិសុខអឺរ៉ុប(IPSE) អំពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៖ ជាការប្រឈមមួយដើម្បីទទួលបាននូវសន្តិភាព និងស្ថេរភាពក្នុងពិភពលោក។ សេរីភាពសាព័ត៌មាន ជាវុិចទ័រសម្រាប់ផលិតព័ត៌មានកលែងក្លាយ ឬជាមធ្បោបាយនៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ? -សន្ទរកថាបិទកម្មវិធីដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជាAPF ៕