khmer eng
  • ក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា រៀបចំអាហារថ្ងៃត្រង់ជូនសម្ដេចប្រធានព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា
     
    ចែករំលែក ៖

    នៅវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប្យុង ជេអុីល សមាជិក រដ្ឋសភា និងជា ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា បានរៀបចំអាហារថ្ងៃត្រង់ ជូនសម្ដេចវិបុលសេនាភក្តី សាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូសភាកម្ពុជា នៅសណ្ឋាគារ Fairmont ambassador Seoul ។
    ក្នុងពិធីនេះ ឯកឧត្តម ប្យុង ជេ អុីល សមាជិក រដ្ឋសភា និងជា ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានព្រឹទ្ធសភា និងគណប្រតិភូសភាកម្ពុជា មកកាន់សាធារណរដ្ឋកូរ៉េនាពេលនេះ ព្រមទាំងចាត់ទុកថាការទទួលទានអាហារថ្ងៃត្រង់នេះគឺជានិមិត្តរូបនៃការ រិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដោយក្រុមមិត្តភាពសភា នៃប្រទេសទាំងពីរ និងបានពិភាក្សាគ្នាជុំវិញកិច្ចសហប្រតិបត្តិការ ក្នុងការបន្តអនុវត្ដន៍ការងារ ជាមួយគ្នា ដើម្បីផលប្រយោជន៍ សំរាប់សភានិងប្រជាជននៃប្រទេសទាំងពីរ កូរ៉-កម្ពុជា។
    ក្នុងនាមគណៈប្រតិភូសភាកម្ពុជា សម្ដេចវិបុលសេនាភក្តី បានស្នើឲ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចគ្នាទៅវិញទៅមកនិងការពិនិត្យលទ្ធភាព រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងអញ្ជើញឯកឧត្តមប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជាមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ