khmer eng
  • គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញអមដំណើរគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម ចូលជួបសម្ដែងការគួរសមជាមួយនឹងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលប្រជុំព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសដែលឯកឧត្តម វ៉ាំងសង់ អេប្លេ ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា