khmer eng
  • គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

    ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយនឹងសភា រដ្ឋាភិបាល ប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី ប្រទេសជប៉ុន ដែលជាឥស្សរជនដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជាជនជប៉ុន និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ ដោយចងចាំជានិច្ចនិរន្តរ៍ចំពោះមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តមចំពោះប្រទេស និងប្រជាជនកម្ពុជា ជាពិសេសការជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល។

    លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការចូលរួមយុទ្ធសាស្ត្ររបស់ភាគីពាក់ព័ន្ធ និងការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់យន្តការបញ្ចប់របេងកម្ពុជា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីពិនិត្យលើការងារចាំបាច់មួយចំនួន
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល ជាប្រធានក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានអញ្ជើញចូលរួមប្រជុំជាមួយអនុគណៈកម្មការខ្លឹមសារ និងឯកសារ ស្តីពីការរៀបចំឯកសារសម្រាប់កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នៃខណ្ឌទួលគោក
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត