khmer eng
  • ព្រឹទ្ធសភា បានរៀបចំពិធីសម្ពោធស្លាកសមិទ្ធផលជំនួយរបស់ស្ថានទូតចិនប្រចាំកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ព្រឹទ្ធសភារៀបចំពិធីសម្ពោធស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    សូមជម្រាបថា ក្រៅពីជំនួយផ្សេងៗ ដែលសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភគាំទ្រដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំពីថ្ងៃបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបតាមការស្នើសុំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់តាំងពីឆ្នាំ២០២១មក លើគម្រោងជួសជុលកែលម្អ និងបំពាក់កម្មវិធីគ្រប់គ្រងបណ្ណាល័យអេឡិចត្រូនិចដល់បណ្ណាល័យព្រឹទ្ធសភា ក្នុងទំហំទឹកប្រាក់៧ម៉ឺនដុល្លារអាមេរិក ដែលគម្រោងនេះចែកចេញជាពីរជំហាន៖ ជំហានទី១ គឺការពង្រីកសាលអាន និងរៀបចំបន្ទប់ពិសារតែ។ ជំហានទី២ គឺការបំពាក់នូវសម្ភារ និងកម្មវិធី បណ្ណាល័យអេឡិចត្រូនិច។ បន្ថែមពីលើនេះ ស្ថានទូតក៏បានជួយលើគម្រោងជួសជុលអគារក្រហម មានដូចជាការបិតថ្មភ្នំថ្មី ប្តូរការ៉ូ ពិដានបន្ទប់ទឹក ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងបំពាក់ម៉ាស៊ីនត្រជាក់ថ្មី ក្នុងទំហំទឹកប្រាក់ចំនួន ៤២.៥០០$ ដើម្បីកែលំអបរិស្ថានការងារក្នុងព្រឹទ្ធសភាឱ្យកាន់តែល្អប្រសើរថែមទៀត៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម