khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធព្រះមហាស្សត្រិយ៍អេលីហ្សាបេតទី២នៃចក្រភពអង់គ្លេស ដែលបានសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម ៩៦ព្រះវស្សា នៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    ក្នុងនាមប្រជាជនកម្ពុជា ព្រមទាំងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីបានចូលរំលែកមរណៈទុក្ខជាមួយព្រះញាតិវង្សានុវង្ស សភា រាជរដ្ឋាភិបាល ប្រជាជននៃចក្រភពអង់គ្លេស ដោយសេចក្តីក្រៀមក្រំ ក្តុកក្តួល សោកស្តាយជាទីបំផុត ចំពោះការយាងចូលទិវង្គតនៃព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២នៃចក្រភពអង់គ្លេស។ ជាមួយគ្នានេះដែលប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនជាច្រើននៅក្នុងពិភពលោក ចងចាំជានិច្ចនិរន្តរ៍ចំពោះព្រះរាជវិរភាពរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ ដែលបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ចូលរួមដល់បុព្វហេតុ សន្តិភាព សេរីភាព វិបុលភាព សេចក្តីថ្លៃថ្នូ សុភមង្គល និងសមភាពសម្រាប់មនុស្សជាតិ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា