khmer eng
  • សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយប្រធានក្រុមហ៊ុន ទូរគមនាគមន៍ Viettel អញ្ជើញចូលជួបសម្តែងការគួរសម
     
    ចែករំលែក ៖

    (ទីក្រុងហាណូយ)៖ ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃច័ន្ទ ១៤រោច ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥:០០ នៅសណ្ឋាគា Sheration Hanoi សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយប្រធានក្រុមហ៊ុន ទូរគមនាគមន៍ Viettel អញ្ជើញចូលជួបសម្តែងការគួរសម…។

    គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា