khmer eng
  • សម្តេចប្រធានព្រឹទ្ធសភាទទួលជួបប្រធានរដ្ឋសភាវៀតណាម និងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះ MoU រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយខុទ្ទកាល័យរដ្ឋសភាវៀតណាម
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមវឿង ឌិញហ្វេ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។
    តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម វឿង ឌិញហ្វេ និងគណៈប្រតិភូនាឱកាសនេះ ពិតជាបញ្ជាក់ឱ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជនទាំងពីរ ដែលមានជាយូរលង់មកហើយ ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ យូរអង្វែង។
    បន្ទាប់មកពីកិច្ចពិភាក្សាទ្វេរភាគីរួចមកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយនឹងខុទ្ធកាល័យរដ្ឋសភាវៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម Bui Van Cuong ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម។
    អនុស្សរណៈនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-វៀតណាម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសេនាធិការ របស់សភានៃប្រទេសទាំងពីរ ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ព្រមទាំងភាគីទាំងពីរបន្តពង្រឹងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុងទម្រង់ផ្សេងៗ ដើម្បីគាំទ្រដល់សភាទាំងពីរ និងគណៈកម្មការធិការសភានៃប្រទេសទាំងពីរ ក្នុងការអនុវត្តមុខងារ និងភារកិច្ចដូចដែលក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសនីមួយៗ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    thumbnail
     
    សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា