លោកជំទាវ ជា ច័ន្ទទេវី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA) ក្រោមអធិបតីភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២រដ្ឋសភា នៅលាសប្រជុំ Kravan (ជាន់M) សណ្ឋាគារសុខា រាជធានីភ្នំពេញ។
អង្គប្រជុំបានដំណើរការទៅតាមរបៀបវារៈដូចខាងក្រោម៖
១.សុន្ទរកថាស្វាគមន៍របស់ប្រធានអង្គប្រជុំ
២.ការតែងតាំងអ្នករាយការណ៍
៣.ការណែនាំអំពីគណៈប្រតិភូ
៤.ការពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេច៖
-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈអភិក្រមបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)
-ការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នងបរិវត្តិកម្មឌីជីថល
-ការធ្វើឱ្យប្រសើរទ្បើងការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍ សម្រាប់ការស្តារសេដ្ឋកិច្ចទ្បើងវិញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ