លោកជំទាវ ឃួន ឃុនឌី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍ នៃប្រទេសម៉ារ៉ុក
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍ នៃប្រទេសម៉ារ៉ុក ក្រោមអធិបតីភាឯកឧត្តមបណ្ឌិត លី ឆេង សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា ប្រធានអង្គប្រជុំ ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) នៅលាសប្រជុំ Rangsap (ជាន់M) សណ្ឋាគារសុខា រាជធានីភ្នំពេញ។
អង្គប្រជុំប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ “ការវិនិយោគលើសន្តិភាពការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩” ដោយប្រទេសសមាជិក អាយប៉ានីមួយៗ ហើយប្រទេសសង្កេតការណ៍នឹងផ្តល់សុន្ទរកថាចុងក្រោយ និងបញ្ហាផ្សេង៕
ប្រភព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ