khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបាឋកថាស្តីពី ឈ្វេងយល់ពីវិជ្ជាពេទ្យបុរាណចិន នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជា មានរៀបចំពិធីបាឋកថាស្តីពី ឈ្វេងយល់ពីវិជ្ជាពេទ្យបុរាណចិន ដែលមានអ្នកចូលរួមសរុបចំនួន៨០រូប មកពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Xiyuan នៃបណ្ឌិតសភាវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា បានយល់ស្របនឹងបទបង្ហាញប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅរបស់លោកស្រី Fan Maorong ប្រធានផ្នែកវេជ្ជសាស្រ្តបុរាណចិនប្រចាំនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈដែលបានរំលេចនូវអត្ថប្រយោជន៍នៃការព្យាបាលជំងឺតាមវេជ្ជសាស្រ្តបុរាណចិនដែលមិនត្រឹមតែបង្កើនភាពស៊ាំដល់រាងកាយប៉ុណ្ណោះទេ តែថែមទាំងមានភាពចំណាស់និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺប្រកដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដោយផ្តោតលើការលើកតម្កើងក្នុងការប្រើប្រាស់ថែរក្សាសុខភាព។ ភាពល្បីរន្ទឺនៃវេជ្ជសាស្រ្តបុរាណចិនបានក្លាយជាជ្រុងមួយនៃវប្បធម៌ចិន ហើយកាន់តែមានភាពល្បីល្បាញក្នុងពេលដែលវិធីព្យាបាលទាំងនេះបានផ្តល់ផលយ៉ាងល្អប្រសើរនៅក្នុងការព្យាបាលជំងឺCovid-19។ ប្រជាជនកម្ពុជាបានចងចាំច្បាស់ណាស់ក្នុងឆ្នាំ២០២០ដែលក្រុមវេជ្ជសាស្ត្របុរាណចិនបានមកជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ហើយចាប់ពីឆ្នាំ២០២១មក ការប្រើប្រាស់រួមដោយគួបផ្សំគ្នានៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងថ្នាំបុរាណចិន Lian Hua Qing Wen បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩នៅកម្ពុជា ស្ថានភាពរោគរបស់អ្នកឆ្លងជំងឺកូវីដ១៩មានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ដែលបានកាត់បន្ថយអត្រានៃករណីធ្ងន់ធ្ងរយ៉ាងច្រើន។
    លោកបណ្ឌិតបន្ថែមទៀតថា ការព្យាបាលតាមបែបវេជ្ជសាស្រ្តបុរាណចិនមានតែផលវិជ្ជមាន គ្មានផលរំខាន ឬផលអាក្រក់ជះត្រឡប់មករាងកាយរបស់យើងវិញឡើយ ប្រៀបដូចជាការអភិវឌ្ឍរបស់ប្រទេសចិន ជាអ្វីដែលយើងទាំងអស់គ្នាប្រាកដជាអាចទទួលបានផលប្រយោជន៍ ហើយការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនជាការសង់ស្ពានមេត្រីភាពកាន់តែរឹងមាំក្នុងការចងស្ពាន មេត្រីភាព រក្សាបាននូវមិត្តភាព សមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបង្កើតនិងបង្កើនទំហំនំខេកផលប្រយោជន៍ដល់ពិភពលោក ក្នុងគោលបំណងកសាងបាននូវសហគមន៍រួមវាសនារបស់មនុស្សជាតិ។
    លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរចំពោះលោកស្រី Fan Maorong ដែលបានសម្រិតសម្រាំងនូវខ្លឹមសារសង្ខេបងាយយល់ដល់អង្គពិធី ហើយបេសកកម្មរបស់ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិននៅកម្ពុជាគឺជាការចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលមិនត្រឹមតែជាការចូលរួមក្នុងកិច្ចបង្កើនសេវាសុខភាពសាធារណៈកាន់តែប្រសើរនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចាក់ឫសយ៉ាងជ្រៅទៅក្នុងការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនថែមទៀតផង៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា