khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
    ឯកឧត្តម ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលមរណភាព កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន។
    ឯកឧត្តម ជាំង ជឺមីន គឺជារដ្ឋបុរសដ៏ឆ្នើមដែលបានលះបង់ស្ទើពេញមួយជីវិត ដើម្បើបុព្វហេតុអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនដ៏អស្ចារ្យ នាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ត្រចះត្រចង់ជូនប្រជាជនចិន និងនាំមកជូនជាតិនូវកិត្យានុភាព ឧត្តមភាពដ៏ខ្លាំងក្លានៅក្នុងតំបន់ និងសកលលោក ហើយកត្តិនាម និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមទទួលបាននូវការគោរពស្រឡាញ់ពីបណ្តាថ្នាក់ដឹកនាំកំពូលៗ និងប្រជាជនជាច្រើននៅក្នុងសកលលោក។ ឯកឧត្តម ជាំង ជឺមីន ជាមិត្តភក្តិដ៏ល្អរបស់កម្ពុជាដែលបានយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា -ចិន និងធ្លាប់បានរួមដំណើរជាមួយប្រជាជនកម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនឆាប់រហ័ស។ មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តម ជាំង ជឺមីន ចំពោះប្រជាជនកម្ពុជាត្រូវបានចងចាំជារៀងរហូត។
    ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងក្តុកក្តួលបំផុតជាមួយឯកឧត្តមប្រធាន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន ជាមួយក្រុមគ្រួសារឯកឧត្តម ជាំង ជឺមីន ជាមួយរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា