khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ ទទួលជួបពិភាក្សាការងារជាមួយនាយកទីផ្សារ នៃមន្ទីរពេទ្យPhyaThai
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Sirpen Panprom នាយកទីផ្សារនៃមន្ទីរពេទ្យPhyaThai និងជាតំណាងមន្ទីរពេទ្យ មានទីតាំងស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ។
    គោលបំណងសំខាន់ក្នុងកិច្ចពិភាក្សាការងារនេះ ដើម្បីស្វែងរកនូវការប្រឹក្សាយោបល់ក្នុងការជួយជម្រុញលើកកម្ពស់ការគាំទ្រដល់ វិស័យឧស្សាហកម្មគាំពារសុខភាពប្រជាពលរដ្ឋ ជារួម មានការផ្តល់សេវាគាំពារខុសភាព ការលើកកម្ពស់សុខភាព និងសុខមាលភាពល្អ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ កិច្ចពិភាក្សានេះក៏បាន រួមចំណែកដល់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការចូលរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការផ្តល់សេវាថែទាំសុខភាពសាធារណៈ និងស្វែងរកនូវកិច្ចសហការល្អរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ទីរពេទ្យPhyaThai នាថ្ងៃអនាគត។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ