khmer eng
  • ឯកឧត្តម យ៉ង់ សែម ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយ IPU បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សសមាជិកាសភា IPU
     
    ចែករំលែក ៖

    អំឡុងពេលចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៦ (IPU146) នៅទីក្រុងម៉ាណាម៉ា ព្រះរាជណាចក្របារ៉ែន
    នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយ IPU បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សសមាជិកាសភា IPU។ នៅល្ងាចថ្ងៃដដែលគណៈប្រតិភូបានអញ្ជើញចូលរួមពិធីបើកផ្លូវការនៃមហាសន្និបាត IPU លើកទី ១៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ។ ការចូលរួមនេះគឺជាការឆ្លើយតបនឹងការអញ្ជើញរបស់ប្រធានសភាបារ៉ែន អគ្គលេខាធិការ IPU និងប្រធានIPU។ មហាសន្និបាតប្រព្រឹត្តទៅក្រោមមូលបទ “ការលើកកម្ពស់សង្គមប្រកបដោយបរិយាប័ន្ន និងការរួមរស់ដោយសន្តិភាព៖ ការមិនអត់ឱនចំពោះការវាយប្រហារ”ដែលមានការចូលរួមដោយគណៈប្រតិភូសភាមកពីប្រទេសចំនួន ១៣៧ នៅក្នុងពិភពលោក។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ខៀវ មុត ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការ នៃរដ្ឋសភា
    thumbnail
     
    សម្តេចតេជោអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា