khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានទទួលជួបពិភាក្សាការងារជាមួយនឹងមជ្ឈមណ្ឌលផ្លាស់ប្តូរអាស៊ី-ជប៉ុន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា(គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងមជ្ឈមណ្ឌលផ្លាស់ប្តូរអាស៊ី-ជប៉ុន ដឹកនាំដោយលោក kansuke Otani អតីតសមាជិកសភាប្រចាំខេត្តហ៊ីយ៉ូហ្គូ ប្រទេសជប៉ុន និងជានាយកមជ្ឈមណ្ឌលផ្លាស់ប្តូរអាស៊ី-ជប៉ុន ដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជាក្រោយការរាតត្បាតកូវីដ-១៩ និងបន្តសកម្មភាពសម្រាប់ការងារសប្បុរសធម៌ និងការផ្លាស់ប្តូររវាងប្រជាជនជប៉ុន ព្រមទាំងការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណ:កម្មការ រួមមាន៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ដើម្បីនាំយកនូវសំណូមពររបស់ភាគីកម្ពុជា ទៅរាយការណ៍ជូនតាមបណ្តាក្រសួងដែលមានការពាក់ព័ន្ធនៅក្នុងប្រទេសជប៉ុន ក្នុងការទាក់ទាញអ្នកវិនិយោគទុនប្រទេសជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

    សូមជម្រាបថា ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី១០ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម គង់ សារាជ ទេសរដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា