khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយអាហារូបករណ៍ និងសិក្សារយៈពេលខ្លីទៅបន្តការសិក្សានៅប្រទេសចិន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអាហារូបករណ៍ និងវគ្គសិក្សារយៈពេលខ្លី ទៅបន្តការសិក្សានៅប្រទេសចិន ដើម្បីផ្សព្វផ្សាយជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៤០០នាក់ នៅសាលប្រជុំ CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការរៀបរៀបចំឡើងដោយសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលានាពេលនោះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ពិសេសក្មួយៗនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយគ្នានោះ ឯកឧត្តមបានរំលឹកអំពីទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយបានបន្តមកដល់បច្ចុប្បន្ននេះ។
    ឯកឧត្តម ម៉ម ប៊ុននាង  បានលើកទឹកចិត្តឱ្យក្មួយៗទាំងអស់គ្នា ត្រងត្រាប់ស្តាប់ វាគ្មិនយើង នឹងធ្វើការចែករំលែកអំពីនីតិវិធីដើម្បីទទួលបានអាហារូបករណ៍ និងចែករំលែកបទពិសោធន៍ការសិក្សា  និងការរស់នៅប្រទេសចិនពីក្មួយៗដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសចិនជូនក្មួយៗ។
    តាមរយៈសិក្ខាសាលានាពេលនេះ  ឯកឧត្តមសង្ឃឹមថានឹងមាននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ឱ្យកាន់តែច្រើនឡើងជាបន្តបន្ទាប់  និងសូមគាំទ្រដល់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឱ្យបន្តផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍ឱ្យបានទូលំទូលាយថែមទៀត ដើម្បីឱ្យសិស្សនិស្សិតកម្ពុជា ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសចិន បានស្វែងយល់កាន់តែច្បាស់ពីអាហារូបករណ៍សិក្សានៅប្រទេសចិន។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យសពលោក អាន ប៊ុនថា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងយុត្តិធម៌ (សហការីចាស់) ដែលបានទទួលមរណភាពក
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះ
    thumbnail
     
    សមាជិក សមាជិកា គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជូនពរលោកជំទាវ មាន សំអាន
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ប្រជុំផ្ទៃក្នុងក្រុម