khmer eng
  • ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភាជួបពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០ នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
    ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ដល់ការថែរក្សាពូនជ្រំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងរវាងសភាទាំងពីរ ឱ្យកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យសពលោក អាន ប៊ុនថា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងយុត្តិធម៌ (សហការីចាស់) ដែលបានទទួលមរណភាពក
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះ
    thumbnail
     
    សមាជិក សមាជិកា គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជូនពរលោកជំទាវ មាន សំអាន
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ប្រជុំផ្ទៃក្នុងក្រុម