khmer eng
  • លោកជំទាវ មុំ សណ្តាប់ បន្តអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយក្រុមការងារកិច្ចប្រជុំសមាជិកសភាជាស្រ្តី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨) តំណាងគណៈប្រតិភូសភាកម្ពុជា បានបន្តអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយក្រុមការងារកិច្ចប្រជុំសមាជិកសភាជាស្រ្តី នៃកិច្ចប្រជុំ APPF-31 នៅសាធារណរដ្ឋហ្វីលីពីន។
    កិច្ចពិភាក្សាក្រុមការងារសមាជិកសភាជាស្រ្តី បានពិភាក្សាទៅលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២គឺ ១.សមភាពយេនឌ័រ និងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ២.ការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្រ្តី។ ជាលទ្ធផល សេចក្តីសម្រេចទាំងពីរខាងលើត្រូវបានអនុម័ត។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ខៀវ មុត ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការ នៃរដ្ឋសភា
    thumbnail
     
    សម្តេចតេជោអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា