khmer eng
  • ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ (គណៈកម្មការទី៤) ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) អមដំណេីរដោយឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលសភា លើកទី១ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ ”ការពង្រឹងតួនាទីរបស់សភាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវ-វៀតណាម” ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការ នៃរដ្ឋសភា
    thumbnail
     
    សម្តេចតេជោអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នៃរដ្ឋសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា