នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ សិក្ខាកាមមកពីសភាថៃ ឡាវ និងសភាកម្ពុជាចំនួន២៤នាក់ បានអញ្ជើញទស្សនកិច្ចសិក្សាឈ្វេងអំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ នៅក្នុងឱកាសនោះ សិក្ខាកាមបានឈ្វេងយល់អំពី បទពិសោធន៍នៃការងារស្រាវជ្រាវ និងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គលខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងអញ្ជើញទស្សនាអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន