khmer eng
  • ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាពឯកឧត្តម Xaysomphone PHOMVIHANE ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ នាឱកាសនេះ ថ្នាក់ដឹកនាំសភាទាំងបី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ខប្រជុំកំពូលសភាលើកទី១ នេះ   និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំនិងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ របស់រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយចាត់ទុកវេទិកានេះគឺជាការបេីកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការសភា ក្នុងការលើកកម្ពស់កិច្ចសហការដោះស្រាយបញ្ហាប្រឈមនិងកង្វល់រួម ជាពិសេសតំបន់ត្រីកោណអភវឌ្ឈន៍ តាមរយៈសុន្ទរកថា ថ្លែងដោយថ្នាក់ដឹកនាំសភានៃប្រទេសនីមួយៗ រួមមាន ឯកឧត្តម Xaysomphone PHOMVIHANE ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីបើកផ្លូវការនៃកិច្ចប្រជុំកំពូលសភា CLV លើកទី១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសភា ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាមព្រមទាំងអង្គការអន្តរជាតិសរុបចំនួន ៣៤៦នាក់។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម