នារាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាបជូនគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយ ឯកឧត្តម GAO Yunlong អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប។
ប្រភព៖ នាយកដ្ឋានព័ត៌មាន