khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយ Vietnam Peace Tour Joint Stock Company នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រវៀតណាម និងកម្ពុជា ចំនួន១៥០គ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មុំ សណ្តាប់ អនុប្រធានក្រុម និងជាលេខាធិការ គណៈកម្មការទី៨ព្រឹទ្ធសភា រួមជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សហការជាមួយ Vietnam Peace Tour Joint Stock Company នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកស្រី ដុង ធីអាញ់ អនុប្រធានសមាគមសហគ្រិនស្ត្រីវៀតណាម ប្រធានសមាគមសហគ្រិនខេត្តប៊ិញឌិញ ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកសាជិវកម្ម PIsico ខេត្តប៊ិញឌិញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រវៀតណាម និងកម្ពុជា ចំនួន១៥០គ្រួសារ ស្ថិតនៅក្នុងវត្តសង្វរ ភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
    អំណោយដែលចែកជូនក្នុងឱកាសនោះរួមមាន៖ អាវយឺតចំនួន១៥០អាវ, អាវរងាចំនួន១៥០អាវ, ម្សៅស៊ុបចំនួន ១៥០កញ្ចប់, ទឹកត្រីចំនួន៣០០យូ, ស្ករគ្រាប់ដូងចំនួន១៨០កញ្ចប់, នំពាចំនួន១៨០នំ, ម្សៅនំខេកចំនួន២១០កញ្ចប់, ប្រេងឆាចំនួន១៥០ដប, មីចំនួន១៥០កេស, នំបង្គារចំនួន១៦០ប្រអប់, គុយទាវកញ្ចប់ចំនួន៣០ប្រអប់ និងថវិកាក្នុងម្នាក់៥០ដុល្លារ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៩ ព្រឹទ្ធសភា សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា