khmer eng
  • ឯកឧត្តម គឹម សុចិត្រា អគ្គនាយករងអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូលហភាពដែន ដី និងសហការី លោក អ៊ំុ វិសាល ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាបានអញ្ញេីញចូលរួមពិធីបេីកនៃសនិ្នសីទលេីកទី៣៥ ផ្នែកសេវាស្រាវជ្រាវ និងបណ្ណាល័យសភា នៅទីក្រុងAthens ប្រទេសក្រិច
     
    ចែករំលែក ៖

    កាលថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ឯ.ឧ គឹម សុចិត្រា អគ្គនាយករងអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូលហភាពដែន ដី និងសហការី លោក អ៊ុំ វិសាល ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា រួមមន្រ្តីជាន់ខ្ពស់ផ្នែកកិច្ចការស្រាវជ្រាវ របស់រដ្ឋសភាជាតិកម្ពុជា ឯកឧត្តម ប៉ែន ប្រាកដ អគ្គនាយករងនីតិកម្ម និងស្រាវជ្រាវ លោក ហេង រដ្ឋា ប្រធាននាយកដ្នានស្រាវជ្រាវកិច្ចការអន្តរជាតិ. បានអញ្ញេីញចូលរួមពិធីបេីកនៃសនិ្នសីទលេីកទី៣៥ ផ្នែកសេវាស្រាវជ្រាវ និងបណ្ណាល័យសភា នៅទីក្រុងAthens ប្រទេសក្រិច ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៩ ដោយផ្តោតលើសំខាន់លើការលើកកម្ពស់ផ្នែកសេវាជ្រាវជ្រាវជូនសមាជិកសភា និងពិភាក្សាចុងក្រោយលើសេចក្តីព្រាង នៃគោលការណ៌ណែនាំអំពីការផ្តល់សេវាស្រាវជ្រាវសភាជូនតំណាងរាស្រ្ត (Guideline for Parliamentary Research service )

     

    ក្រោយកម្មវីធីខាងលេី ក្រុមមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការសភាកម្ពុជាទាំងពីរនឹងបន្ត ទៅចូលរួមសន្និសីទស្តីពី ស្ថាប័ន និងសមាគមនស្រាវជ្រាវ និងបណ្ណាល័យ ក្រោមមូលបទ “ការធ្វើឲ្យបណ្ណាល័យប្រសើរឡើង និងធ្វើឲ្យសង្គមប្រសើរឡើង (Transform Libraries, Transform Societies)” នៅទីក្រុង អាតែន ប្រទេសក្រិច ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ៣០ ខែ សីហាឆ្នាំ ២០១៩។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ