khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Pharma Foods International Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យគណៈប្រតិភូ នៃក្រុមហ៊ុន Pharma Foods International Co.,Ltd. មកពីប្រទេសជប៉ុន ដឹកនាំដោយលោក Noriaki Sekiguchi ប្រធានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីឱកាសវិនិយោគ និងស្វែងរកដៃគូសហការនៅកម្ពុជា។
    សូមជម្រាប់ថា ក្រុមហ៊ុនPharma Foods International Co.,Ltd. ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩៧ និងមានទីស្នាក់ការកណ្តាល នៅទីក្រុងក្យូតុ ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផលិតផលអាហារបំប៉ន ឱសថ ភេសជ្ជៈ និងផលិតផលថែរក្សាសម្ជស្ស ក្នុងនោះក៏នូវមានផលិតផលសំខាន់ៗផ្សេងទៀតដែរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា