khmer eng
  • ឯកឧត្តម ឡាយ សំកុល អនុញ្ញាតឱ្យឯកឧត្តម តានិណៃ អ៊ិជិតូម៉ូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម តានិណៃ អ៊ិជិតូម៉ូ (TANINAI Ichitomo) អគ្គទីប្រឹក្សា និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ប្រជុំរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។
    ជំនួបពិភាក្សានេះផ្តោតសំខាន់លើការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាជប៉ុន។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបឯកឧត្តម តានិណៃ អ៊ិជិតូម៉ូ អំពីការងារអាទិភាពសំខាន់ៗរបស់ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
    ភាគីទាំងពីរបានប្តេជ្ញាថានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាជប៉ុនឲ្យកាន់តែប្រសើរឡើង។
    ក្នុងឱកាសនោះដែរ ឯកឧត្តម តានិណៃ អ៊ិជិតូម៉ូ ក៏បានចូលរួមអបអរសាទរចំពោះឯកឧត្តម ឡាយ សំកុល ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា តែងតាំងជាអគ្គលេខាធិការព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលស្រះទឹក និងដាំកូនឈើប្រណិត នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក