khmer eng
  • ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ចូលជួបសម្តែងការគួរសម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ អ៊ូឃូ ខូចាអេសហ្វ៊េ (OIko Kocaefe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

    លោកជំទាវឯកអគ្គរដ្ឋទូត​បានសម្តែងការអបអរសាទរចំពោះការចាប់ផ្តើមទំព័រថ្មីនៃព្រឹទ្ធសភា អាណត្តិទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងបានបញ្ជាក់ ពីសារៈសំខាន់នៃការបន្តការធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសតាមរយៈតួនាទីដ៏សំខាន់រវាងព្រឹទ្ធសភាកម្ពុជា និងសភាជាតិតួកគីយេ។

    ក្នុងឱកាសដែលឆ្នាំ២០២៤នេះ ជាខួប ៦៥ឆ្នាំ​ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងតួកគីយេ ភាគីទាំងពីរ បានប្តេជ្ញាជំរុញការវិនិយោគនិងពាណិជ្ជកម្ម ការលើកកម្ពស់ការយល់ដឹងទៅវិញទៅមកអំពីវប្បធម៌ អារ្យធម៌ ព្រមទាំងជំរុញទំនាក់ទំនងប្រជាជននិងប្រជាជន និងកំណើនទេសចរ។ ភាគីទាំងពីរក៏បានឯកភាពពិនិត្យលទ្ធភាពក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខសភាជាតិ និងព្រឹទ្ធសភា​​ នៃប្រទេសទាំងពីរ។ លោកជំទាវ ឯកអគ្គរដ្ឋទូតបានអះអាងថា អាកាសចរណ៍តួកគីយេ និងចាប់ផ្តើមហោះហើរត្រង់ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ។

    ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុប្រធានទី២ ព្រឺទ្ធសភា បានសម្តែងការអរគុណដល់រដ្ឋាភិបាលតួកគីយេ ដែលបានផ្តល់នូវជំនួយដល់វិស័យអភិវឌ្ឍន៍ជនបទ សុខាភិបាល ការអប់រំ ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ និងគម្រោងសាងសង់ផ្ទះដល់ប្រជាជនក្រីក្រ នៅស្រុកស្អាង​ ខេត្តកណ្តាល។ ឯកឧត្តមក៏បានស្នើលទ្ធភាពពង្រឹងពង្រីកតួនាទីរបស់ក្រុមមិត្តភាពនៃសមាជិកសភា តាមរយៈយន្តការដែលមានស្រាប់រវាងអង្គនីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សារឺទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា