khmer eng
  • សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ពីបទពិសោធន៍ការងាររបស់ព្រឹទ្ធសភាបារាំង
     
    ចែករំលែក ៖

    សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីធ្វើបទបទបង្ហាញស្តីពី បទពិសោធន៍ការងាររបស់ព្រឹទ្ធសភាបារាំង ក្រោមប្រធានបទ ទី១-តួនាទីសមាជិកព្រឹទ្ធសភានៅក្នុងក្របខ័ណ្ឌជាតិ ២-តួនាទីសមាជិកព្រឹទ្ធសភានៅក្នុងក្របខ័ណ្ឌអន្តរជាតិ (ការទូតសភា) ៣-ក្រមសីលធម៌សមាជិកសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
    ពិធីនេះ ប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលកម្មវិធីដោយឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដោយមានការអញ្ជើញធ្ធើបទបង្ហាញពីឯកឧត្តម Vincent ÉBLÉ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ស្តីពី ” តួនាទីសមាជិកព្រឹទ្ធសភានៅក្នុង ក្របខ័ណ្ឌជាតិ” និង” តួនាទីសមាជិកព្រឹទ្ធសភានៅក្នុង ក្របខ័ណ្ឌ អន្តរជាតិ (ការទូតសភា) ព្រមទាំងបទបង្ហាញពីឯកឧត្តម Louis-Jean De Nicolay សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង- កម្ពុជា ស្តីពី ” ក្រមសីលធម៌សមាជិកសភា” ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម