khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Hassan BENOMAR តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុក-នៃសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៥នាទីព្រឹក នៅសណ្ឋាគារ Fairmont Le Reine Relizabeth, Montréal-Canada គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង (Section cambodgienne de l’Assemblée parlementaire de la Francophonie-APF) ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Hassan BENOMAR តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុក-នៃសភាប្រើភាសាបារាំង (Section marocaine de l’Assemblée parlementaire de la Francophonie) ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសមិត្តភាពស្និតស្នាល។

    ភាគី ម៉ារុក បានសម្តែងសេចក្តីរីករាយចំពោះសេចក្តីអញ្ជើញជូន ឯកឧត្តមប្រធានរដ្ឋសភាម៉ារុក ចូលរួមសម័យប្រជុំពេញអង្គលើកទី១១សភាអន្តរសភាដើម្បី ភាពអត់ឱន និងសន្តិភាព (International Parliaments for Tolerance and Peace-IPTP) នៅរាជធានី ភ្នំពេញ នៅខែវិច្ឆិកកាខាងមុខនេះ។

    ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើត ក្រុមមិត្តភាពកម្ពុជា-ម៉ារុក និង ពង្រីកទំនាក់ទំនងសភាតាមកម្រិតទ្វេភាគី និងពហុភាគី និងទស្សនកិច្ចទៅវិញ ដើម្បីពង្រឹងសន្តិភាពនិងស្ថេរភាពពិភពលោក។

    ទន្ទឹមនេះ ប្រធានគណៈប្រតិភូទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទ្រទ្រង់ពីសំណាក់វស័យឯកជន ដើម្បីជួយជម្រុញការទូតសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ