khmer eng
  • ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នាឱកាសមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្តង់
     
    ចែករំលែក ៖

    នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៃមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា ដោយបានចូលរួមថ្លែងបទអន្តរាគមន៍លើរបៀបវារៈចំនួន២៖

    ក្នុងរបៀបវារៈស្ដីពី “ការទទួលស្គាល់ និងគាំទ្រជនរងគ្រោះពីការស្មុំកូនដោយខុសច្បាប់អន្តរជាតិ និងការទប់ស្កាត់ ដើម្បីប្រសិទ្ធភាព និងធានាបាននូវយុត្តិធម៌សម្រាប់ជនរងគ្រោះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការស្មុំកូនឆ្លងប្រទេសដោយខុសច្បាប់។
    ឯកឧត្តមបានអំពាវនាវដល់បណ្ដាសភា៖
    (១) ពង្រឹងច្បាប់ស្មុំកូនជាតិ និងអន្តរជាតិ ឱ្យស្របតាមឧត្តមានុវត្តន៍អន្តរជាតិ
    (២)ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន
    (៣)ទទួលស្គាល់ និងគាំទ្រជនរងគ្រោះ
    (៤) គ្រប់គ្រងមណ្ឌលកុមារកំព្រា និងទីភ្នាក់ងារស្មុំកូន
    (៥) ដោះស្រាយហានិភ័យនៃការស្មុំកូនក្នុងវិបត្តិមនុស្សធម៌។

    ក្នុងរបៀបវារៈស្ដីពី “ការតាមដានការអនុវត្តសេចក្ដីសម្រេចចិត្តឆ្នាំ ២០២៤៖ ផលប៉ះពាល់នៃបញ្ញាសិប្បនិមិត្តលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ” ។
    ឯកឧត្តមបានចែករំលែកទស្សនៈយល់ឃើញអំពីបញ្ហាប្រឈមនៃបញ្ញាសិប្បនិមិត្ត និងគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចបញ្ញាសិប្បនិមិត្តប្រកបដោយទំនួលខុសត្រូវ។ ទន្ទឹមនោះ ឯកឧត្តមក៏បានអំពាវនាវឱ្យបណ្ដាសភានានា ធានាថាបញ្ញាសិប្បនិមិត្តជាកម្លាំងនៃតម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន និងត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រួញគម្លាតរវាងបច្ចេកវិទ្យា និងនីតិកម្ម ដើម្បីធានាថា បញ្ញាសិប្បនិមិត្តពង្រឹងប្រជាធិបតេយ្យ ដោយគ្មានគំរាមកំហែង។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត