khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាប្រធាន គណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF និងជាសមាជិកគណៈកម្មាធិការ ត្រួតពិនិត្យ និងតាមដាននៅក្នុងគណៈកម្មការនយោបាយAPF បានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំគណៈកម្មការនយោបាយAPF
     
    ចែករំលែក ៖

    ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១០:០០ព្រឹក ម៉ោងនៅប្រទេសសេណេហ្គាល់ (Sénégal) ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជាប្រធាន
    គណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF និងជាសមាជិកគណៈកម្មាធិការ
    ត្រួតពិនិត្យ និងតាមដាននៅក្នុងគណៈកម្មការនយោបាយAPF បានអញ្ជើញចូលរួម
    ពិធីបើកកិច្ចប្រជុំគណៈកម្មការនយោបាយAPFដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Malick NDIAYE ប្រធានរដ្ឋសភាសេណេហ្គាល់ អមដោយ ឯកឧត្តម Hilarion ÉTONG ប្រធានAPF លោកស្រីAmélia LAKRAFI អគ្គប្រតិភូAPF លោកAndré REICHARDT ប្រធានគណៈកម្មការនយោបាយAPF និងលោក Mamadou Lamine DIAITÉ ប្រធានគណៈកម្មការ
    នយោបាយនៃក្រុមសភាជាតិសេណេហ្គាល់APF នៅសណ្ឋាគារNoom សាធារណរដ្ឋសេណេ
    ហ្គាល់។
    នាឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានជូនវត្ថុ អនុស្សាវរីយ៍ចំពោះឯកឧត្តម Malick NDIAYE ប្រធានរដ្ឋសភា និងលោក Amado THIMBO អគ្គលេខាធិការរដ្ឋសភាសេណេហ្គាល់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ