khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជម្រាបជូនឯកឧត្តម Anatoly Borovik ថា កម្ពុជា-រុស្ស៊ី មានទំនាក់ទំនង ការទូតល្អ និងគួរពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតជូនឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត អនុប្រធានទី២ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមអគ្គរដ្ឋទូត និងសហការី ដែលបាន អញ្ជើញមកកាន់ព្រឹទ្ធសភា និងបានរំលឹកអំពីទំនាក់ទំនងការទូតដែលកម្ពុជាមានជាមួយសហភាពសូវៀត តាំងពី ឆ្នាំ១៩៥៦។

    ឯកឧត្តមបណ្ឌិត បានរំលឹកអំពីការចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពីសង្គម និងវប្បធម៌របស់ សន្និបាតសភាអាស៊ី APA នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ដែលនៅ ពេលនោះ ឯកឧត្តមបានពិភាក្សាជាមួយភាគីរុស្ស៊ីអំពី ការបង្កើនអាហារូបករណ៍ដល់កម្ពុជា ការបង្កើនអ្នក ទេសចររុស្ស៊ីមកកម្ពុជា ការវិនិយោគលើជីកសិកម្ម ជាដើម។

    ឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ដែលបានផ្តល់កិត្តិយសទទួលជួបពិភាក្សាការងារ នាថ្ងៃនេះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ការទូតល្អរវាងប្រទេសទាំងពីរ និងបានកោតសរសើរស្នាដៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់កម្ពុជា។

    ឯកឧត្តមបណ្ឌិត និងអគ្គរដ្ឋទូត បានពិភាក្សាគ្នា អំពីវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ទាំងក្របខ័ណ្ឌសភា ទាំងវិស័យឯកជន។

    នៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមបណ្ឌិត បានលើកពីគំនិតផ្តួចផ្តើម និងទស្សនវិស័យមួយចំនួនជុំវិញវិស័យអប់រំ ទេសចរណ៍ កសិកម្ម សេដ្ឋកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតរុស្ស៊ីថា កម្ពុជា-រុស្ស៊ី មានទំនាក់ ទំនងការទូតល្អ និងគួរពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងឯកឧត្តម អគ្គរដ្ឋទូត បានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារ ដើម្បីធ្វើការបន្តទៀត។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត