khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានដឹកនាំគណៈប្រតិភូសមាជិកសភា អញ្ជើញទស្សនាសារមន្ទីរប្រវត្តិសាស្រ្ត Fort Teremba, Moindou
     
    ចែករំលែក ៖

    នៅអាទិត្យទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធាន គណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមសភាជាតិកម្ពុជា ទទួលបន្ទុក គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) បានដឹកនាំគណៈប្រតិភូសមាជិកសភា មានឯកឧត្តម ដុំ យូហៀន សមាជិកគណៈកម្មការទី៥ រដ្ឋសភា និងជាសមាជិកបណ្តាញសមាជិកសភា
    ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនៃក្រុមសភាជាតិកម្ពុជាAPF ជាសមាជិកគណៈប្រតិភូ អញ្ជើញទស្សនាសារមន្ទីរ
    ប្រវត្តិសាស្រ្ត Fort Teremba, Moindou ដែលពីមុនជាអតីតពន្ធនាគារកកើត ឡើងនៅឆ្នាំ១៨៧១។

    បន្ទាប់មក គណៈប្រតិភូសមាជិកសភា បានជួប ស្តាប់បទឧទ្ទេសនាម និង ពិភាគ្សាជាមួយ តំណាងក្រុមហ៊ុនកកើតថ្មី (start-ups) ហើយមានគំនិតឆ្នៃប្រឌិត (innovation) ហើយបានអញ្ជើញចូលរួមពិធីជប់លៀងCocktail រៀបចំដោយម្ចាស់ផ្ទះ ដើម្បីធ្វើទំនាក់ទំនង (Networking) ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hilton La Promenade៕

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ