លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាសភា (Parliamentary Dialogue) នៃកិច្ចប្រជុំ AIPA Caucus លើកទី១៦

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) និងជាអនុប្រធានក្រុមអន្តរសភាអាស៊ាន(AIPA) បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាសភា (Parliamentary Dialogue) នៃកិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលនៅក្នុងនោះ លោកជំទាវបណ្ឌិត បានអញ្ជើញថ្លែងបទអន្តរាមន៍ ក្រោមប្រធានបទស្តីពី “ការដោះស្រាយបញ្ហប្រឈម និងហានិភ័យនាពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការសភា” ដែលស្ថិតនៅវិមានរដ្ឋសភា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា