khmer eng
  • ប្រទេសចិន និងប្រជាជនចិនទាំងអស់ សូមថ្លែងអំណរគុណកម្ពុជា ដែលគាំទ្រចិន តាំងពីដើមរហូតមក និងគ្រប់កាលៈទេសៈ ដែលជាមិត្តល្អបំផុតរបស់ចិន
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ ព្រឹទ្ធសភា បានទទួលជួបពិភាក្សាជាមួយ លោក Chang Bo ប្រធានរដ្ឋបាលទំនាក់ទំនងបរទេសចិន អមដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ក្នុងអំឡុងវេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោក ២០២៦ ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៥។

    ឯកឧត្តមបណ្ឌិត និងភាគីមិត្តចិន បានពិភាក្សាអំពីទំនាក់ទំនងកម្ពុជាចិន ដែលមានតាំងពីប្រវត្តិសាស្រ្ត រហូតដល់បច្ចុប្បន្ន។ ភាគីទាំងពីរ បានរំលឹកពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិកន្លងមក។

    នៅក្នុងកិច្ចពិភាក្សា លោក Chang Bo បានលើកឡើងថា ប្រទេសចិន និងប្រជាជនចិនទាំងអស់ សូមថ្លែងអំណរគុណកម្ពុជា ដែលគាំទ្រចិន តាំងពីដើមរហូតមក និងគ្រប់កាលៈទេសៈ ដែលជាមិត្តល្អបំផុតរបស់ចិន។

    ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណប្រទេសចិន និងប្រជាជនចិន ដែលផ្តល់នូវក្តីស្រឡាញ់ និងជួយកម្ពុជាពីដើមរហូតមក។ ទោះបីមានភាសាខុសគ្នា តែវប្បធម៌ប្រហាក់ប្រហែលគ្នា និងរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា។

    សម្រាប់កិច្ចសហប្រតិបត្តិការ នៅពេលខាងមុខ ឯកឧត្តមបណ្ឌិត បានស្នើភាគីមិត្តចិន ពិនិត្យលទ្ធភាព

    • បង្កើនអាហារូបករណ៍ពី២០០ ទៅដល់ ៣០០នាក់ និងច្រើនមុខវិជ្ជា ដូចជាការកែច្នៃម្ហូបអាហារ និងជំនាញបដិសណ្ឋារកិច្ច និងចុងភៅ ជាដើម។
      -បង្កើនការវិនិយោគ និងផលិតកម្មកែច្នៃ នៅកម្ពុជា និងទិញផលិតផលកសិកម្មកម្ពុជា កាន់តែច្រើន
    • បង្កើនចំនួនទេសចរណ៍ចិនដល់ ៣លាននាក់ ក្នុងឆ្នាំ២០៣០
    • ជំរុញកិច្ចសហការផ្នែកសុខាភិបាល ដូចជាផ្នែកវះកាត់ពីចម្ងាយ វះកាត់ដោយរ៉ូបត, និងការស្រាវជ្រាវលើវិស័យសុខាភិបាល ជាពិសេសលើការព្យាបាលជំងឺមហារីក។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ