ឯកឧត្តម ឈួន ឡេង អញ្ជើញជូនដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ត្រឡប់ទៅកាន់មាតុប្រទេសវិញ
នារសៀលថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញជូនដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយឯកឧត្តម វ៉ាង គួរសឹង (Wang Guosheng) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការ សេដ្ឋកិច្ច នៃសភាប្រឹក្សានយោបាយប្រជាជនចិន CPPCC ត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន