khmer eng
  • ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមកិច្ចប្រជុំសភាស្របពេលកិច្ចប្រជុំលើកទី៣០ នៃសន្និសីទភាគីក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) នៅប្រទេសប្រេស៊ីល
     
    ចែករំលែក ៖

    នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Belém ប្រទេសប្រេស៊ីល ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសភាស្របពេលកិច្ចប្រជុំលើកទី៣០ នៃសន្និសីទភាគីក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(The 30th Session of the Conference of the Parties of the United Nations Framework Convention on Climate Change-COP30)។ កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗពាក់ព័ន្ធការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការធ្វើឱ្យប្រសើឡើងនូវភាពធន់ ការយកចិត្តទុកដាក់លើភាពគ្មានឧស្ម័នកាបូនិក៖សកម្មភាពរបស់សភាស្តីពីមេតាន ការលើកកម្ពស់សកម្មភាពសភាពាក់ព័ន្ធនឹងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុប្រកបដោសមធម៌។ អំឡុងពេលចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តម បានអញ្ជើញថ្លែងបទអន្តរាគមន៍ខ្លី ដោយឯកឧត្តមបានជម្រាបអង្គប្រជុំថា សភាកម្ពុជាទទួលស្គាល់នូវតួនាទីរបស់ខ្លួននៅក្នុងការជំរុញយុត្តិធម៌ ការប្រែប្រួលអាកាសធាតុ និងការប៉ះពាល់សល់សហគមន៍ដែលងាយរងគ្រោះ ហើយបានសង្កត់ធ្ងន់លើសកម្មភាពសំខាន់ៗរបស់សភារួមមាន៖ ១)ការធ្វើសមាហរណកម្មភាពធន់នៃអាកាសធាតុទៅក្នុងច្បាប់ជាតិ រួមទាំងការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងទឹក និងគោលនយោបាយកាត់បន្ថយគ្រោះមហន្តរាយ ២)ការគាំទ្ររបាយការណ៍លើកទី៣ នៃការចូលរួមចំណែករបស់ជាតិ (Nationally Determined Contribution-NDC 3.0) ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ)។ ឯកឧត្តមបានជម្រាបអង្គប្រជុំថា កម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងអាកាសធាតុ ដោយការដាក់បញ្ចូលរបាយការណ៍លើកទី៣ នៃការចូលរួមចំណែករបស់ជាតិ Nationally Determined Contribution-NDC 3.0 នៅដើមខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងសម្រេចតាមស៊ូចនាករដែលកំណត់ឱ្យបាននៅឆ្នាំ២០៥០។ ៣)ការតស៊ូមតិសម្រាប់យន្តការហិរញ្ញប្បទានអាកាសធាតុដែលប្រទេសកំពុងអភិវឌ្ឍន៍អាទទួលបាន និងផ្តល់ផលប្រយោជន៍ដល់សហគមន៍ដែលងាយរងផលប៉ះពាល់ និងបានជំរុញសមាជិកសភាទាំងអស់ ឱ្យគាំទ្ររដ្ឋាភិបាលរបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ តាមរយៈតាមដានយ៉ាងសកម្មនូវវឌ្ឍនភាព ការពារតម្លាភាព និងស្វែងរកដំណោះស្រាយប្រកបដោយសមធម៌។
    ជាចុងក្រោយ ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រាបជូនអង្គប្រជុំថា សភាកម្ពុជាគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច នៃកិច្ចប្រជុំនេះ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយសភាជាសមាជិកទាំងអស់ ដើម្បីដោះស្រាយវិសមភាពដែលត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការប្រែប្រួលអាកាសធាតុ។
    កិច្ចប្រជុំដែលមានការចូលរួមដោយសមាជិកសភាចំនួន១២៨រូប មកពីប្រមាណ៤៤ប្រទេស បានអនុម័តនូវសេចក្តីព្រាងសេចក្តីសម្រេច (Outcome Document) ដែលជំរុញលើកទឹកចិត្ត និងអំពាវនាវឱ្យសភាចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈការធ្វើច្បាប់ ការបំពេញមុខងារតំណាង ការផ្សព្វផ្សាយ និងការអប់រំសាធារណៈអំពីការប្រែប្រួលអាកាសធាតុ ជាពិសេសការគាំទ្រសកម្មភាពរដ្ឋាភិបាលរបស់ខ្លួនពាក់ព័ន្ធនឹងការអនុវត្ត NDC។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត