លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ZHANG XIAOJUN
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) និងឯកឧត្តម ដែលជាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ZHANG XIAOJUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន និងជាសកលវិទ្យាធិការរងនៃសកលវិទ្យាល័យ SWUPL ក្នុងឱកាសបំពេញបេសកកម្ម នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា