ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា និងសហការី ដើម្បីផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនានាដែលជាផលប្រយោជន៍រួមរវាងស្ថាប័នទាំងពីរនិងត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាប៉ាគីស្ថាន ដឹកនាំដោយឯកឧត្តម ស៊ីយ៉េដ យូសាហ្វេ រ៉ាសា ហ្គីឡានី (SYED YUSUF RAZA GILANI) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា វិមានសាមគ្គីភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន