khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានសភាប្រើភាសាបារាំង
     
    ចែករំលែក ៖

    នាថ្ងៃសៅរ៍ទី៣១ ខែមករា ឆ្នាំ២០២៦ នៅសភាទីក្រុងប៉ូតហ្គោរីកា ប្រទេសម៉ុងតេណេហ្រ្គោ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង(APF) និងជាអនុប្រធាន(APF) បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ីឡារីយ៉ុង អេតុង (Hilarion ETONG) ប្រធានសភាប្រើភាសាបារាំង និងជាអនុប្រធានទី១ នៃរដ្ឋសភាកាមេរូន។
    នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានជម្រាបជូន ឯកឧត្តមប្រធានសភាប្រើភាសាបារាំង អំពីការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមទទួលធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូលលើកទី២០ នៃអង្គការហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង ដែលគ្រោងនិងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
    ឯកឧត្តម ហ៊ីឡារីយ៉ុង អេតុង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង សភាប្រើភាសាបារាំង APF ជាមួយកម្ពុជា និងបានបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅកម្ពុជា ព្រមទាំងបានបន្ថែមថា APF និងសភាយុវជនវ័យក្មេងនឹងចូលរួមកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការហ្វ្រង់កូហ្វូនី ។ ទោះបីថវិកា APF មានកំហិតក៏ដោយ ក៏ APF នៅតែបន្តគាំទ្រដល់ក្រុមសភាជាតិកម្ពុជា APF ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្តីពី «ក្របខណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិត នៅក្នុងសភា» និងការសិក្សាភាសាបារាំងរបស់មន្ត្រីអគ្គលេខាធិការដ្ឋានសភាកម្ពុជា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail