khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រក្សាឃុំទំនប់ដាច់ ប្រធានភូមិ និងយុវជន សរុបចំនួន៣៣នាក់ ស្ថិតនៅសាលាឃុំទំនប់ដាច់ ស្រុកត្រាពាំងប្រាសាទ ដើម្បីស្តាប់របាយការណ៍ពីការរីកចម្រើនរបស់ឃុំ
     
    ចែករំលែក ៖

    នាវេលាម៉ោង៣:៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រក្សាឃុំទំនប់ដាច់ ប្រធានភូមិ និងយុវជន សរុបចំនួន៣៣នាក់ ស្ថិតនៅសាលាឃុំទំនប់ដាច់ ស្រុកត្រាពាំងប្រាសាទ ដើម្បីស្តាប់របាយការណ៍ពីការរីកចម្រើនរបស់ឃុំ។ ក្រោយពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តម នៅ សំ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលឃុំសម្រេចបាននាពេលកន្លងមក លើការងារផ្តល់សេវាសាធារណ ការការពារសន្តិសុខ សុវត្តិភាព ការកសាងហេដ្ឋារចនាសម្ព័ន ពិសេសការចាក់ថ្នាំជូនប្រជាពលរដ្ឋ និងកុមារ បានចប់តាមផែនការកំណត់។ ឯកឧត្តម បានណែនាំឱ្យក្រុមប្រឹក្សាឃុំ បន្តចុះអប់រំប្រជាពលរដ្ឋ ឱ្យរៀនរស់តាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានជាប្រចាំ ៣កុំ និង៣ ការពារ របស់សម្តេចតេជោ និងការណែនាំអំពីការធ្វើអនាម័យរបស់ក្រសួងសុខាភិបាល។ក្នុងពេលនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវថវិកា និងសម្ភារៈ ក្នុងម្នាក់ ២ម៉ឺនរៀល ម៉ាស់ ១០ និងអាល់កុល មួយដបតូចផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម