khmer eng
  • ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ទានកាំ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយ មានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ទានកាំ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយ មានជ័យ ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់ឃុំរួច ឯកឧត្តម បានកោតសរសើរដល់ការដឹកនាំរបស់មេឃុំ ក្រុមប្រឹក្សាឃុំ និងសមត្ថកិច្ច បានធ្វើឱ្យឃុំមានការអភិវឌ្ឍរីកចំរើន ជាបន្តបន្ទាប់។ ទោះបីជានៅមានបញ្ហាប្រឈមខ្លះៗ អាជ្ញាធរត្រូវបន្តរួមគ្នាដោះស្រាយ ពិសេសត្រូវយកចិត្តទុកដាក់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងបង្កើនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ការងារភូមិ ឃុំ មានសុវត្ថិភាពអនុវត្តឱ្យបានម៉ឺងម៉ាត់ បន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យរៀនរស់តាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ ក្នុងនេះឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូននូវម៉ាស់ ចំនួន៧០០០ម៉ាស់ ដបបាញ់អាល់កុល ចំនួន៣ អាល់កុល ចំនួន១កាន និងម្នាក់ៗទទួលបានសៀវភៅមួយក្បាលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា